ជាមួយនឹង Gumball 3000 កម្ពុជាត្រៀមនឹងទទួលបានកំណត់ត្រា Guinness នៅទឹកដីអង្គរ
មហាព្រឹត្តិការណ៍ Gumball 3000 x Chip Mong បានធ្វើការចាប់ផ្ដើមនៅប្រទេសកម្ពុជាយើងហើយចាប់ពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥កន្លងទៅនេះ នៅក្នុងព្រឹត្តិការណ៍នឹងមានតារាល្បីៗលំដាប់ពិភពលោកជាច្រើនបានចូលរួមដូចជាIshowSpeed, Patrice Evra ជាដើមដែលនាំមកនូវការជិះឡានស្ព័រទំនើបៗដង្ហែពីប្រទេសវៀតណាម មកដល់ប្រទេសកម្ពុជា ឆ្ពោះទៅកាន់ប្រទេសថៃ ប្រទេសម៉ាឡេស៊ី និងប្រទេសសិង្ហបុរី។
កម្មវិធីនេះបានចាប់ផ្ដើមនៅភ្នំពេញម្សិលមិញ ហើយក៏បានបន្តនៅសៀមរាបនៅថ្ងៃនេះ និងត្រៀមនៅថ្ងៃស្អែក ទី១៧ ខែកញ្ញា ឆ្នាំ២០២៤ខាងមុខ ដោយមានការជិះដង្ហែចតឡានជាក្បួននៅទឹកដីអង្គរ ដែលធ្វើឲ្យកម្ពុជាត្រៀមនឹងទទួលបានកំណត់ត្រា Guinness មួយស្ដីពីការតាំងបង្ហាញរថយន្តទំនើបច្រើនបំផុតនៅថ្ងៃស្អែកនេះ៕
