កំពុងចាក់បញ្ចាំង! ខ្សែភាពយន្ដផលិតដោយកូនខ្មែរ “ព្រះភូមិ” ផលិតឡើងយ៉ាងសម្រិតសម្រាំង
ខ្សែភាពយន្ដ “ព្រះភូមិ” ភាពយន្ដភ័យរន្ធត់ កំពុងចាក់បញ្ចាំងក្នុងរឿងរោងកុន ហើយក៏កំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីតំណាងកម្ពុជាចូលរួម មហោស្រពភាពយន្តឯករាជ្យអាស៊ី AAIFF Asia 2024 ផងដែរ។
ខ្សែភាពយន្ដ “ព្រះភូមិ” ភាពយន្ដភ័យរន្ធត់ កំពុងចាក់បញ្ចាំងក្នុងរឿងរោងកុន ហើយក៏កំពុងត្រៀមខ្លួនរួចជាស្រេចដើម្បីតំណាងកម្ពុជាចូលរួម មហោស្រពភាពយន្តឯករាជ្យអាស៊ី AAIFF Asia 2024 ផងដែរ។
យោងតាមរយៈបទសម្ភាស Sabay ជាមួយផលិតករលោក សេងធី បានឱ្យដឹងថា រឿង“ព្រះភូមិ” ជាស្នាដៃទី២របស់លោក បន្ទាប់ពីរឿង “បងលុច្សឃើញខ្មោច”។ ស្នាដៃទីរបស់លោកនេះ បានផលិតឡើងយ៉ាងយកចិត្តទុកដាក់ខ្លាំងបំពុត ទាំងការជ្រើសតួ ទីកន្លែងថត និងក្រុមការងារ ទាំងមូល ហើយអ្វីដែលកាន់តែពិសេសទៀតនោះ គឺផ្ដោតលើសាច់រឿងតែម្ដង។
“ការផលិតភាពយន្ត រឿងបែប រន្ធត់បែបនេះ ចំណាយពេលច្រើន ក្នុងការរៀបចំសាច់រឿង រកទីតាំងថត ដែលតែងតែជាការលំបាក ព្រោះតែមិនមានការបើកទូលាយឱ្យក្រុមផលិតកម្មថតបាន ដូចនេះហើយពេលខ្លះយើងត្រូវចំណាយច្រើន លើការរៀបចំ ឈុតឆាត ឬ Set សម្រាប់ថត។ ជាក់ស្តែង ភាពយន្តនេះគឺជាប្រមូលផ្តុំទុនដែលស្ថិតក្នុងចំណោមមនុស្សដែលផលិតករបានស្គាល់ វាមិនច្រើនពេក ឬ តិចពេកនោះដែរ អ្វីដែលយើងអាចនិយាយបាន គឺ យើងបានចំណាយការផលិតគ្រប់គ្រាន គ្រប់គ្នាក្នុងក្រុមផលិត ជាង ២០ នាក់ តួសម្ដែង ៨ នាក់ និង តួបន្ថែមបន្ទាប់បន្សុំជាង ២០ នាក់ ទទួលបានកម្រៃការងារគ្រប់គ្រាន។” លោក ផលិតករ សេង ធី បានថ្លែងប្រាប់ Sabay។
លោកផលិតករ បានបន្ថែមទៀតថា៖ “ប្រាកដណាស់ មានការលំបាក ច្រើនយ៉ាងលើការផលិត ភាពយន្តបែបរន្ធត់ ឃាតកម្ម និង អាថ៌កំបាំងបែបនេះ គឺមានឧបសគ្គ គ្រប់ពេល តាំងតែពីពេលគិតថាផលិតវា ព្រោះចំនួននៃការផលិតរឿងបែបរន្ធត់ មានច្រើន ស្របពេលដែលទីផ្សារនៅតូច ដូចនេះយើងត្រូវពិចារណាជ្រើសរើសសាច់រឿងណា ដែលមិនជាន់គេ មិន ចម្លងគេ និង មិនគួឱ្យខ្លាំចពេក ឬធម្មតាពេក។”