សម្រង់សម្ដីរបស់ IU សម្រាប់អ្នកដែលកំពុងត្រូវការកម្លាំងចិត្តក្នុងជីវិត
ក្រៅពីការខិតខំបង្កើតស្នាដៃថ្មីៗដល់អ្នកគាំទ្រជាការកម្សាន្ត IU
ក៏ធ្វើខ្លួនជាមនុស្សម្នាក់ដែលតែងផ្ដល់កម្លាំងចិត្តសម្រាប់អ្នកគាំទ្ររបស់ខ្លួនដែរ។
នាង ជាតារាម្នាក់ក្នុងចំណោមតារាដែលមានបេះដូងល្អផូរផង់
ដោយតែងផ្ដល់ក្ដីស្រឡាញ់ ធ្វើសប្បុរសធម៌ និងជួយអ្នកដែលខ្វះខាត។
ចំពោះក្រុមគ្រួសារ មិត្តភក្តិ ក្រុមការងារ
និងសូម្បីតែអ្នកគាំទ្ររបស់នាងដែលជាអ្នកដែលមិនដែលជាប់សាច់ឈាមគ្នា
ក៏នាងឱបក្រសោប ផ្ដល់ភាពកក់ក្ដៅគ្រប់ពេលដែរ។
ក្រៅពីសកម្មភាពចេញពីទង្វើល្អរាប់មិនអស់ ឥឡូវនេះ
សូមស្ដាប់នូវសម្រង់សម្ដីរបស់ IU ហើយសង្ឃឹមថាស្ដាប់ហើយ
អ្នកនឹងចូលចិត្ត និងស៊ូៗជម្នះនឹងឧបសគ្គគ្រប់យ៉ាង៖
IU បាននិយាយថា៖ “ប្រសិនបើខ្ញុំបាត់បង់អ្វីមួយ ខ្ញុំនឹងទទួលបានអ្វីផ្សេងទៀតមកមកវិញ! ប៉ុន្តែ ប្រសិនបើខ្ញុំទទួលបានអ្វីមួយ ប្រាកដណាស់ខ្ញុំ ក៏អាចបាត់បង់អ្វីផ្សេងដែរ។ នេះហើយជាជីវិតដែលខ្ញុំរស់នៅ”។ ក្នុងន័យនេះ IU ចង់បញ្ជាក់ថា កុំគិតថាវាជារឿងបរាជ័យ ត្រូវគិតថាវាជាកាដូ ឬមេរៀន ដើម្បីជាដើមទុនជីវិតទៅថ្ងៃក្រោយ
ការដែលមិនមានក្ដីសុបិន មិនមែនជាកំហុសទេ។ តាមពិតទៅ ខ្ញុំគិតថាមនុស្សដែលមិនមានសុបិន អាចជាមនុស្សខ្លាំងក៏ថាបាន! គ្មានអ្វីខុសទេ កុំបារម្ភពេកអី។
Jennie បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "វាជាបទចម្រៀងដ៏ល្អឥតខ្ចោះដើម្បីចាប់ផ្តើមយុគសម័យថ្មីរបស់ខ្ញុំ" ។ “ខ្ញុំគិតថា 'Mantra' នឹងធ្វើឱ្យអ្នកគាំទ្ររបស់ខ្ញុំសប្បាយចិត្ត ប៉ុន្តែក៏បង្ហាញពីផ្នែកថ្មីរបស់ខ្ញុំក្នុងនាមជាសិល្បករទោលផងដែរ។ បទចម្រៀងនេះត្រូវបានបំផុសគំនិត ដោយពេលវេលារបស់ខ្ញុំកាលខ្ញុំនៅ Los Angeles ហើយសង្ឃឹមថាអ្នកគាំទ្រពេញចិត្ត និងចូលចិត្ត"។ បទថ្មីនេះស្ដាប់ហើយធ្វើឱ្យខ្លួនឯងមាន មានភាពស្វាហាប់ ពិសេសបទនេះបានផ្តល់ថាមពលជាមួយនឹងសារមួយសម្រាប់មិត្តនារី ទាំងអស់ ឱ្យស្រឡាញ់ខ្លួនឯងឱ្យបានច្រើនៗ ស្រឡាញ់អ្វីដែលខ្លួនមាន។
Jennie បានបន្តនៅក្នុងសេចក្តីថ្លែងការណ៍របស់នាងនៅលើវីដេអូថា "វាឆ្លុះបញ្ចាំងពីប្រធានបទសំខាន់នៃការពង្រឹងអំណាចស្ត្រី និងទំនុកចិត្ត"៕
